ក្លិបអ្នកកាសែតកម្ពុជាដឹកនាំក្រុមអ្នកសារព័ត៌មានផ្សព្វផ្សាយសក្តានុពលខេត្តភាគឦសានពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៦
Cambodia News
តើខេត្តរតនគិរី និងខេត្តស្ទឹងត្រែងមានសក្ដានុពលអ្វីខ្លះដើម្បីរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ? អ្នកសារ ព័ត៌មាន ជិត៤ ០រូប មកពី១៧ស្ថាប័ននឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តភាគឦសានទាំងពីរនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៦នេះ។ អភិបាលខេត្តរតនគីរី និងខេត្តស្ទឹងត្រែងនឹងផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានដែល ដឹកនាំ ដោយ ក្លិប អ្នកកាសែតកម្ពុជា។
នៅក្នុងខេត្តរតនគិរី អ្នកសារព័ត៌មាននឹងបានស្វែងយល់អំពីគម្រោងសាងសង់វារីអគ្គិសនី និងស្ថានីយ ថាមពល ព្រះអាទិត្យ, គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន, សក្ដានុពលវិស័យទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍរបស់ខេត្ត។
ចំណែកខេត្តស្ទឹងត្រែងអ្នកសារព័ត៌មាននឹងបានស្វែងយល់ពីគម្រោងអភិវឌ្ឍវារីអគ្គិសនីសេសានក្រោម២ តំបន់អេកូទេសចរណ៍តាម បណ្ដោយទន្លេសេសាន និងច្រកព្រំដែនត្រពាំងក្រៀល។ ជាមួយនោះ ក្រុមអ្នកសារព័ត៌មាន ក៏ត្រូវបានអញ្ជើញឱ្យទៅស្វែងយល់ និងយកព័ត៌មានគម្រោងអភិរក្សសត្វព្រៃ និងរមណីយដ្ឋានលំដាប់ខ្ពស់ Siempang Forest Lodge ដែលវិនិយោគដោយវិនិយោគិនក្នុងស្រុកផងដែរ៕![]()

