លោកហ៊ុន សែនព្រមានបង្រ្កាបការបាញ់បោះដោយសេរីដែលរំខានដល់ភ្ញៀវទេសចរ
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅក្នុងពិធីប្រកាសផែនការទេសចរណ៍ ឆ្នាំ២០១២-២០២០ នាវិមានសន្តិភា នៅថ្ងៃទី២០ កញ្ញា ២០១២នេះ លោកនា យករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការអំពាវនាវជាថ្មីម្តងទៀតឱ្យមានការបង្រ្កាបសកម្មភាពបាញ់បោះសេរី អនាធិបតេយ្យនៅទូ ទាំងប្រទេស ដែលជាសកម្មភាពមួយមានការកំហែងដល់វិស័យទេសចរណ៍របស់កម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការអំពាវនាវជាថ្មីម្តងទៀតនេះ គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាននានា អំពី ការបាញ់បោះ នៅតាមរង្គសាល ក្លឹបរាត្រី ខារ៉ាអូខេ និងកន្លែងកំសាន្តផ្សេងៗទៀត។
យោងតាមស្ថិតិក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០១២ មានភ្ញៀវទេសចរ មកទស្សនាកម្ពុជា រហូតដល់ ទៅជាង១លាន៧សែននាក់ ខណៈឆ្នាំ២០១១កម្ពុជា ទទួលបានភ្ញៀវជាង២លាន៨សែននាក់។ កម្ពុជាបានចាត់ទុកវិស័យទេស ចរណ៍ជាអទិភាពដ៏សំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងបង្កើតការងារក្នុងប្រទេស៕