បុរស​ម្នាក់​ ត្រូវ​ស្រី​ស្នេហ៍​លួង​យក​ទៅ​​សម្លាប់​ ហើយទម្លាក់​ចោល​ក្នុង​ទឹក​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង៨និង៣០នាទី​ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ មនុស្សម្នា​ជាច្រើន​ បាននាំគ្នា​ឈរ​ចោមរោម​មើល​សព​បុរស​ម្នាក់ ដែល​ត្រូវ​ស្រីស្នេហ៍ ជា​ស្រី​ខារ៉ាអូខេ ​លួងលោម​​យកទៅ​សម្លាប់ ​ហើយ​យកទៅ​ទម្លាក់ចោលក្នុងទឹកពីលើស្ពាន​ព្រះ​មុ​នី្ន​វង្ស​ ត្រូវបាន​គេប្រទះឃើញ​អណ្តែតឡើង ​នៅត្រង់ចំណុច​គល់ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ២ ខណ្ឌមានជ័យ។

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ កែវ គីម ភេទ​ប្រុស អាយុ២៥ឆ្នាំ​ស្នាក់នៅ​សំណង់១២ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ លីន ដា អាយុ១៩ឆ្នាំ​ត្រូវជា​សង្សារ​បុរសរងគ្រោះ បាន​គេចខ្លួនបាត់។

ម្តាយ​សព​បុរសរងគ្រោះ​បាន​និយាយថា កាលពី​ល្ងាចម្សិលមិញ ម៉ោង​ប្រហែលជា១៦និង៣០នាទី កូនប្រុស​របស់គាត់​បា​ន​ចេញ​ពី​ផ្ទះ ទៅ​ចូលរួម​ខួបកំណើតមិត្តភក្តិ​នៅ​ចាក់អង្រែ​ក្រោម ហើយ​បាត់​ពេញ១យប់ លុះដល់​ម៉ោង​ខាងលើ ​ទើប​ដឹងថា កូន​ត្រូវគេ​សម្លាប់យកទៅ​ទម្លាក់ចោល​នៅស្ពាន​ព្រះមុន្នីវង្ស​ កាលពី​ម៉ោង២១និង៤០នាទី​យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ ។សមត្ថកិច្ច​ប្រចាំការ​យាម​ស្ពាន​បាន​និយាយថា ក្រោយពី​សព​អណ្តែត​ទឹក​ ទើបពិនិត្យទៅ​ឃើញថា ក្បាល​បែកផ្នែក​ខាងឆ្វេង ​ផុង​ភ្នែក ហើម​ជាំ ហើយ​នេះ​ជា​អំពើ​ឃាតកម្ម​សុទ្ធសាធ មិនមែន​ខឹង​ស្រី​ស្នេហ៍​ហើយ​ទៅ​លោតទឹក​នោះទេ៕

5fgsdfgs4rsagreasdfa3dfgsdrgsdfvsd

Related Articles

Back to top button
Close
Close