ព្រះ​ឆាយា​លក្ខណ៍​សម្តេច​ព្រះ ​នរោត្តម ​សីហនុ​ ក្លាយ​ជា​រូប ​profile ​នៅ​ក្នុង​ហ្វេស​ប៊ុក ​ជា​ថ្មី​ទៀត​

សារព័ត៌មាន​​​ Cambodia News​/

ភ្នំ​ពេញ​ (១១ កក្កដា ២០១៤) ៖ ព្រះ ឆាយាលក្ខណ៍សម្តេចព្រះ នរោត្តម សីហនុ បានក្លាយជារូបថត សម្រាប់ Profile របស់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន សាជាថ្មីទៀតហើយ នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៣ ថ្ងៃ នាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដានេះ។

ព្រះឆាយាលក្ខណ៍របស់ព្រះអង្គ ត្រូវបានគេយកមកដាក់ធ្វើជារូបថត Profile នៅក្នុងហ្វេសប៊ុក ម្តងមកហើយ អំឡុងពេលព្រះអង្គចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ និងនៅថ្ងៃថ្វាយព្រះភ្លើង បូជាព្រះបរមសពព្រះអង្គ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៣។

ជាមួយនឹងការរម្លឹកពីព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទួត នៅពេលនេះ ព្រះមហាវីរភាព និងព្រះរាជសកម្មភាពរបស់ព្រះអង្គ ក្នុងបូជនីយកិច្ច ដឹកនាំប្រទេស និងទាមទារឯករាជ្យពីបារាំង ក៏ត្រូវបានរំលេចឡើងផងដែរនៅលើបណ្តាញសង្គមមួយនេះ៕

10462861_690694334301077_954503541166506046_n

Related Articles

Back to top button
Close
Close