លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការអបអរសាទរនិងការសួរសុខទុក្ខដ៏ស្មោះចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ”

នៅទូទាំងប្រទេសចិនក្នុងឱកាសទិវាប្រមូលផលរបស់កសិករ

សារព័ត៌មាន Cambodia News/

ក្នុងឱកាសពេលទិវាប្រមូលផលរបស់កសិករចិនលើកទី ៧ ជិតឈានចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីសម្តែងការអបអរសាទរនិងការសួរសុខទុក្ខដ៏ស្មោះចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិនក្នុងឱកាសទិវាប្រមូលផលរបស់កសិករ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន យើងចាំបាច់ត្រូវតែពង្រឹងមូលដ្ឋានកសិកម្មដោយមិនឈប់ឈរ និងជំរុញការស្តារអភិវឌ្ឍន៍ ជនបទដោយគ្រប់ជ្រុងជ្រោយ។

គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវសេចក្តីសម្រេច និងការងារចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពី “កសិកម្ម ជនបទ និងកសិករ” សិក្សានិងអនុវត្តបទពិសោធដ៏ជោគជ័យ ធានាយ៉ាងពិតប្រាកដនូវការផ្គត់ផ្គង់ស្បៀងអាហារនិងផលិតផលកសិកម្មសំខាន់ៗប្រកបដោយស្ថិរភាព និងសុវត្ថិភាព បន្តពង្រឹងនិងពង្រីកសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ និងខ្នះខ្នែងស្វែងរកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពកសិកម្មនិងប្រាក់ចំណូលរបស់កសិករ ព្រមទាំងបំពេញបន្ថែមកម្លាំងរស់រវើកដល់តំបន់ជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ជាក់ស្តែង។ លោករំពឹងថា កសិករនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គមនឹងចាត់វិធាន

ការយ៉ាងសកម្ម ដើម្បីប្រែក្លាយផែនការដ៏ល្អប្រសើរនៃការស្តារអភិវឌ្ឍន៍ជនបទទៅជាការពិត និងតាំងមូលដ្ឋានគ្រឹះសម្រាប់ការធ្វើទំនើបកម្មកសិកម្មនិងជនបទ ក៏ដូចជាការកសាងប្រទេសខ្លាំងខាងកសិកម្មផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close