យោធា​ថៃ​ ចាប់​អាវុធ ​និង​ គ្រាប់​កាំ​ភ្លើង​ជា​ច្រើន ​ប្រភេទ ​លាក់​ទុក​ក្នុង ​កា​បូប​ស្ពាយ​ស្ត្រី​ម្នាក់​

សារព័ត៌មាន​​ Cambodia News/

ថៃ (២២ ឧសភា ២០១៤) ៖ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ទី ២២ ខែ ឧសភា នេះបាន​ចុះផ្សា​យ​ឲ្យ​ដឹងថា កម្លាំងយោធាថៃ សម្រុកចូល ចាប់អាវុធសង្គ្រាម និង គ្រាប់កាំភ្លើងជាច្រើន ប្រភេទ លាក់ទុកក្នុង កាបូបស្ពាយ ក្នុងបន្ទុកជួល ឃាត់ខ្លូនបានស្រ្តីម្នាក់ ។

កងកម្លាំងយោធា បានសហការជា មួយកម្លាំងតម្រួតថៃ សម្រុកចូលឆែកឆេរ បន្ទប់​ជួល​មួយ​កន្លែងស្ថិតនៅ ផ្លូវ សួនលួង ក្រុងបាងកក រកឃើញ អាវុធសង្គ្រាម និង គ្រាប់កាំភ្លើង ជា​ច្រើន​ប្រ​ភេទ លាក់​ ទុកក្នុងកាបូបស្ពាយ ដែ​លជាកម្មសិទ្ធិរបស់ នាង ចាន់ថ្នា វរ៉ាកនសាគុនកិត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន យកទៅធ្វើ ការសាកសួរ ។

សមត្ថកិច្ចចូលរួម ក្នុងប្រតិបត្តិកម្ម ចាប់អាវុធខាងលើ បានអះអាងថា ខណៈយោធាប្រកាស ប្រើ​ច្បាប់ អាជ្ញាសឹក កម្លាំងតម្រួត បានដាក់ពង្រាយ កម្លាំងតាមគោលសំខាន់ៗ ដែល​ជា​ច្រក​ចូល​ក្រុង បាងកក ដើម្បីត្រួតពិនិត្យ សណ្តាប់ធ្នាប់ទូទៅ៕

Hong-0327

Related Articles

Back to top button
Close
Close