សកលវិទ្យាល័យ​ល្អបំផុត​ទាំង​១០០​នៅ​លើ​ពិភព​ឆ្នាំ​២០១៣ មាន​ពីរ​នៅ​អូស្រ្តាលី

មជ្ឈមណ្ឌល​ដើម្បី​វាយ​តម្លៃ​ និង​ដាក់​ចំណាត់​ថ្នាក់​ថា​ជា​​សកលវិទ្យាល័យ​ល្អ​ប្រសើរ​បំផុត​នៅ​ក្នុង​ ពិភពលោក​ដែល​ហៅ​ជា​អង់គ្លេស​ថា The Centre for World University Rankings នោះ បាន​រាប់​បញ្ចូល​សកល​វិទ្យាល័យ​ចំនួន​ពីរ​របស់​អូស្រ្តាលី​ទៅ​ក្នុង​បញ្ជី​ ឆ្នាំ​២០១៣​ កត់ត្រា​សកល​វិទ្យា​ល័យ​កំពូលៗ​ចំនួន​១០០​ក្នុង​ពិភព​លោក​។

សកលវិទ្យាល័យ​ក្រុង​ស៊ីដនីយ៍ (Sydney University) ជាប់​ចំណាត់​ថ្នាក់​លេខ​រៀង ៩២ ដែល​មាន​ឡើង​ពី​លេខ​៩៤​ក្នុង​ឆ្នាំ​មុន។

ចំណែក ​ឯសកល​វិទ្យាល័យ​ជាតិ​អូស្រ្តាលី​ (Australian National University) ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Canberra បាន​ទទួល​លេខ​រៀងទី​៩៦ ហើយ​មិន​បាន​ជាប់​លេខ​រៀង​ក្នុង​បញ្ជី​បែប​នេះ​ទេ​កាល​ពី​ឆ្នាំ​មុន។

ចំណែក ​ឯ​សកល​វិទ្យាល័យ​ Queensland ដែល​បាន​ជាប់​លេខ​រៀង​ទី​៩២​នៅ​ឆ្នាំ​មុន​នោះ​ មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ទៀត​ឡើយ​សម្រាប់​ឆ្នាំ​២០១៣​នេះ។

សកល​វិទ្យាល័យ​បាន​ជាប់​លេខ​រៀង​ទី​១​គឺ Harvard University នៅ​ក្រុង​ Boston នៃ​សហរដ្ឋ​អាម៉េរិក៕​((Radio Australia)

Related Articles

Back to top button
Close
Close