អង្គការសុខភាពពិភពលោកស្នើឲ្យពលរដ្ឋកម្ពុជាជួយបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម
Cambodia News
ដោយ៖ ហេង នាង
នៅពេលថ្មីៗនេះក្រុមមន្រ្តីជំនាញរបស់អង្គការសុខភាពពិភពលោក(WHO)បានធ្វើការ អំពាវនាវឲ្យពលរដ្ឋខ្មែរមានការពារ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមខណៈដែលអ្នកសម្លាប់ដោយជម្ងឺនេះមានការកើនឡើង គួរឲ្យព្រួយបារម្ភក្នុងឆ្នាំ២០១២ នេះ។
មន្រ្តីព័ត៌មាន និង ជាអ្នកជំនាញសុខភាពនៃអង្គការសុខភាពពិភពលោក(WHO)ប្រចាំប្រទេសកម្ពុជាលោក សូនី គ្រីស្មាន បានឲ្យ ដឹងថា ប្រជាជននៅក្នុងសហគមន៍ត្រូវចូលរួមការពារដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល ដូចជាការចេញ ថ្នាំអាបេត ព្រោះនេះជាការការពាររយៈពេលខ្លី មិនមែនយូរអង្វែងទេ ដែលត្រូវការការចូលរួមពីសហគមន៍។
តាមរយៈរបាយការណ៏មួយកាលពីចុងសប្ដាហ៏កន្លងទៅរបស់មជ្ឈមណ្ឌលជាតិនៃបារ៉ាសិត សាស្រ្ត បាណកសាស្រ្ត និងជំងឺគ្រុន ចាញ់បានឲ្យដឹងថា ក្នុងឆ្នាំ២០១២នេះ គ្រាន់តែរយៈពេល៨ខែប៉ុណ្ណោះ ជំងឺគ្រុនឈាមបានសម្លាប់កុមារកម្ពុជា១២៤នាក់ ជាចំនូនកើនឡើងជិតពាក់កណ្ដាលបើប្រៀបធៀបកាលពីឆ្នាំ២០១១កន្លងទៅដែលកុមារ ស្លាប់ដោយជំងឺនេះមានតែ៧៣នាក់៕