រដ្ឋបាលរាជធានីភ្នំពេញប្រកាសបន្ដផ្តល់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋដែលខកខាន មិនបានមកចាក់

សារព័ត៌មាន​​ Cambodia News/

ថ្ងៃចេញផ្សាយៈ September 16, 2021

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១នេះ ដោយ​រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យមួយចំនួនតូចខកខានមិនបានអញ្ជើញ មកទទួលវ៉ាក់សាំងក្នុងអំឡុងពេលយុទ្ធនាការ ដោយមូលហេតុផ្សេងៗរួមមាន ៖ ជាប់អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាពត្រូវព្យាបាល, មានធុរៈចាំបាច់ខានមិនបាន ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការជាដើម៕

Related Articles

Back to top button
Close
Close