ខឹង​គេ​មិន​ឲ្យ​បើក​បញ្ច្រាស់​ផ្លូវ គប់​អ្នក​សម្រួល​ចរាចរ​១​កំប៉ុង​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ មេសា ២០១៧) ៖ ​បុរសម្នាក់​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជននៅក្នុង​សង្គម​ហ្វេ​ស​បុក ដោយសារតែបុរស​រូបនេះ​បាន​ប្រើប្រាស់​កាយវិការមិនសមរម្យខឹងសម្បា​រ​នឹង​អ្នកសម្រួលចរាចររារាំងគាត់​មិន​ឲ្យ​បើកបរ​បញ្ច្រាស់​ផ្លូវ​។​

​តាមរយៈ​វីដេអូLIve​នៅលើ​Facebook ដោយ​អ្នកសារព័ត៌មាន​កម្លាំង​មនុស្សធម៌ ក្នុង​សកម្មភាព​​ជួយ​សម្រួល​ចរាចរ​កុំ​ឲ្យ​មានការ​កកស្ទះ បានបង្ហាញថា មាន​យាន្ត​យន្ត​ជាច្រើន​គ្រឿង​មិន​ថា៖ ត្រី​ចក្រ​យាន្តយន្ត ទោច​ក្រ​យាន្តយន្ត រួមទាំង​រថយន្ត​១​គ្រឿង​ផងដែរ បាន​ជិះ​បញ្ច្រាស់ទិស​ដោយ​មិន​គោរព​ច្បាប់​ចរាចរ​។​

​លើសពីនោះ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មិន​នឹកស្មាន​ដល់ គឺ​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ ហើយ​នៅពេល​គេ​ឃាត់មិនឲ្យបន្តដំណើរ បុរស​នោះបាន​គ្រលែង​កំប៉ុង​ដាក់​អ្នក​សំរួល​ចរាចរណ៍​​។ ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នៅក្នុងសង្គមហ្វេសបុក ស្អប់ខ្ពើម​យ៉ាងខ្លាំង​៕​

l

Related Articles

Back to top button
Close
Close