​ថ្ងៃនេះ​កម្ពុជា ស្ថិតក្រោម​ឥទ្ធិពលសម្ពាធ​ទាប​មួយ នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ (ITCZ)

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ August 27, 2021

ភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី​២៧ ខែសីហានេះ ​មន្ត្រី​ជំនាញ​ក្រសួង​ធនធានទឹក និង​ឧតុនិយមបានឲ្យដឹងថា សម្ពាធ​ទាប​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) មួយ​កំពុងស្ថិត នៅ​ពីលើ ប្រទេស​កម្ពុជា ធ្វើឱ្យ​ផ្ទៃមេឃ នៅពេល​ព្រឹក មាន​សភាព​អួរ​អាប់ និង​អាច បង្កឱ្យមាន ភ្លៀង​ធ្លាក់​ច្រើន នាពេល​រសៀលមាន​ពន្លឺ​ថ្ងៃ​ក្តៅ​ខ្លាំង​បន្តិច។

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ទាប ដែល​រំកិល​មក​គង លើ​ប្រទេស​កម្ពុជា អាច​នឹង​ទៅ​ចាប់​ជាប់ ជាមួយនឹង​សម្ពាធ​ទាប​មួយ នៅក្បែរ​ប្រទេស​ហ្វីលីពីន​។​ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះអាច​ស្ថិតនៅឡើង​ចុះលើ​តំបន់​មេគង្គ​លើ​ច្រើន​ថ្ងៃ នៅពេល​ខាងមុខ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣១ ខែសីហា​ថាៈ ក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា កម្រិត​ខ្លាំង នឹង​អាច​កើតមាន ជ្រលង ស​ម្ពា​ប​ទាប ITCZ សារជាថ្មី​ឡើងវិញ​៕

 

 

​​

​​

Related Articles

Back to top button
Close
Close