ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៨នាក់ ខណៈអ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិនា ២០២១) នៅព្រឹកថ្ងៃទី២១ ខែមិនា នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៨នាក់បន្ថែមទៀតដែល ៥៧នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ១៥នាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៣៥នាក់ ហើយករណីស្លាប់ ០៣នាក់៕