រំលោភរួចដុតសម្លាប់​ចោលក្នុងភ្នក់ចំបើង

នៅ​ថ្ងៃទី​៥ កុម្ភៈ ២០១២ វេលាម៉ោង ​៣និង ៣០​នាទី​រសៀល​​ ស្ថិត​ក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែង​​ក្រសាំង ស្រុក​សៀមបូក គេ​បាន​ប្រទះ​ឃើញស្រ្តីមេម៉ាយម្នាក់ស្លាប់​យ៉ាង​ ខ្លោច​ផ្សា​ក្នុង​ភ្នក់ចំបើង ដោយ​ត្រូវគេ​ដុត​ខ្លោចខ្មៅនៅ​សល់​ពាក់កណ្តាលខ្លួន​ដែល​សង្ស័យថាត្រូវ​គេ​​ចាប់​រំលោភ​​រួច​សម្លាប់បំបិទមាត់​។

ស្ត្រី​ឈ្មោះ​វ៉ាង កុល ត្រូវ​ជា​បង​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះឈ្មោះវ៉ាង កង អាយុ៣១ឆ្នាំ រស់​នៅ​ភូមិ-ឃុំកើតហេតុខាងលើ។ ចំ​ពោះ​ករណី​នេះសមត្ថកិច្ចនៅ​​មិនទាន់មានការបញ្ជាក់​ពី​តម្រុយ​នៃការស្លាប់របស់ស្រ្តី​រង​គ្រោះនេះនៅឡើយទេ៕

Related Articles

Back to top button
Close
Close