ក្រសួងព័ត៌មាន ៖ ករណីថា មានជនបរទេសស្លាប់ដោយសារឆ្លងជំងឺផ្លូវដង្ហើម COVID-19 ជាព័ត៌មានមិនពិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ មីនា ២០២០) ៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ទស្សន៍នៃក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនជ្រាបថាថ្មីៗ នេះមានការផ្សាយព័ត៌មានមិនពិតតាមរយៈគណនី facebook មួយចំនួនដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធថា មានជនបរទេសឆ្លងជំងឺផ្លូវដង្ហើម COVID-19 បណ្ដាលឱ្យស្លាប់។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់ថា ការផ្សាយព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិតឡើយ សូមសាធារណជនកុំមានការភាន់ច្រឡំ និងសូមបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនោះ ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់។