រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌​មានព្រមាន​​​បង្ហោះ​​​រូប​​​មន្ត្រី​​​ដែល​​មាន​តែ​​ឈ្មោះ​តែ​បើ​ក​​ប្រាក់​ខែ​​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ​ (២១ ឧសភា ២០១៩) ៖ ឯកឧត្តម ​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា នេះ បាន​សរសេរ​សារ​ព្រមាន​​​បង្ហោះ​រូប​មន្ត្រី ដែល​មានតែ​ឈ្មោះ ហើយ​អត់​ធ្វើការ ដោយ​រង់​ចាំតែ​បើកប្រាក់​ខែ​ក្រសួងនៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​​។​

ឯកឧត្តមរដ្ឋមន្ត្រី បាន​សរសេរសារនៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​​ថា​៖​ ​ក្រោយពី​មានការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​គ្រប់​អគ្គនាយកដ្ឋាន បញ្ជូន​ឈ្មោះ និង រូបថត មន្ត្រី​ណាខ្លះ ដែល​មានតែ​ឈ្មោះ តែ​បើក​ប្រាក់ខែ ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល ដើម្បី​ខ្ញុំ​បង្ហោះ​រូបអ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង​​៕

Related Articles

Back to top button
Close
Close