យុវជន​ម្នាក់ត្រូវ​បានគេ​​ចាក់​សម្លាប់​នៅ​ក្នុង​បន្ទប់ទឹក

​សារព័ត៌មាន​ Cambodia News/

កណ្តាល​ (០៣ កក្កដា ២០១៧) ៖ មាន​ករណី​ឃាតកម្ម​ចាក់​សម្លាប់​យុវជន​ម្នាក់ នៅ​ក្នុង​បន្ទប់ទឹក ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​​ជា ៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែកក្កដា។

ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា មានឈ្មោះ ខា ស្នាក់​នៅ​កន្លែង​កើតហេតុ ហើយ​មានស្រុក​កំណើត នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ លោកស្នងការ​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​របស់​លោក​កំពុងធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនល្មើស មក​ដាក់ទោស​តាម​ច្បាប់​។

បើ​តាម​យុវជន​ម្នាក់ ដែល​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ដំបូង​ឡើយ​ជនល្មើស បាន​ចូល​ក្នុង​បន្ទប់ទឹក ហើយ​ចេញ​វិញ​ដោយ​និយាយ​ថា បន្ទប់ទឹក​ស្ទះ​ឲ្យ​យុវជន​រង​គ្រោះ​ចូល​ទៅ​មើល ស្រាប់តែ​ចូល​ក្នុង​បន្ទប់ទឹក ឮ​សំឡេង​ប្រតាយប្រតប់​ក្នុង​បន្ទប់ទឹក រួច​ជនល្មើស​ក៏​ចេញពី​បន្ទប់​មក​វិញ ហើយ​ប្រាប់​យុវជន​ជា​សាក្សី​ថា ជន​រង​គ្រោះ​ដួល​បោក​ក្បាល បែក​ឈាម​យក​ក្រណាត់​ជូត​ឲ្យ​គេ​ផង ខណៈ​ដៃ​របស់​ជនល្មើស​មានកាំបិត​ជាប់​ជាមួយ​ផង​ដែរ​។ ឃើញ​សភាព​បែប​នេះ យុវជន​ដែល​ជា​សាក្សី បាន​រត់​ចេញពី​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ជូន​សមត្ថកិច្ច​៕

1

 

Related Articles

Back to top button
Close
Close