ខណៈ​កំពុង​ជិះ​ម៉ូតូ​រថយន្ត​កៀរ​ដួល​រយះ​ចង្កា​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៤៥នាទី យប់ថ្ងៃទី១៧ ធ្នូ បុរសម្នាក់ ត្រូវរថយន្តកៀរឲ្យ ដួលរយះចង្កា ចំណែករថយន្តបង្កបានបន្ថែមល្បឿនរត់បាត់ ហេតុការណ៍នេះ កើតឡើង នភតាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះ ហាក់ មុន្នីរិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្រ្តីប៉ូលិសប៉ុស្តិ៍មនោរម្យ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពព័ត៌មានបានឲ្យដឹងថា  រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ បើកបរតាមមហាវិថីកម្ពុជាក្រោម ពីកើតទៅលិច ចំណែកម៉ូតូសេ១២៥ ពណ៌ខ្មៅ ជិះពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបាឡែនបើកវ៉ារថយន្តមួយគ្រឿងទៀតជ្រុលទៅកៀរម៉ូតូ បណ្តាលឲ្យដួលរយះចង្កា ចំណែករថយន្តបង្កបើករត់គេចបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទហៅសាច់ញាតិ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ម៉ូតូជិះយកទៅរក្សាទុកនៅផ្ទះដោយខ្លួនឯង ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close