គ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា ឆ្នាំ២០១៨ ឆក់យកជីវិតមនុស្ស១៤១នាក់ និងរងរបួស៣១៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅខែឧសភានេះ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៥៥ លើក បណ្តាលឲ្យស្លាប់ ១៤១ នាក់ និងរបួស ៣១៨ នាក់។ បើធៀបនឹងខែមេសា គឺគ្រោះថ្នាក់ចរាចរនៅខែឧសភា បានថយចុះ ទាំងចំនួនគ្រោះថ្នាក់ ទាំងចំនួនអ្នកស្លាប់ និងទាំងចំនួនអ្នករបួស។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថាក្នុងចំណោមអ្នកស្លាប់ទាំង១៤១នាក់ដោយសារគ្រោះថ្នាក់ចរាចរផ្លូវគោក នៅក្នុងខែឧសភានេះ មាន ១០៩ នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព ចំនួន ៧៤ នាក់។
ចំណែកមូលហេតុនៃគ្រោះថ្នាក់ នៅខែឧសភា កើតឡើងច្រើនជាងគេ ដោយសារការបើកបរល្មើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ,បត់គ្រោះថ្នាក់,ប្រជែងមិនប្រកាន់ស្តាំ,ស្រវឹងកក្តាយានយន្ត,ងងុយដេកនិងកត្តាផ្លូវ។គ្រោះថ្នាក់ នៅខែឧសភានេះដែរ ក៏បានបណ្តាលឲ្យខូចខាតម៉ូតូ ២៣០ គ្រឿង រថយន្តតូច ១៣៤ គ្រឿអ រថយន្តធំ ៧២គ្រឿង យានផ្សេងៗ ១៥គ្រឿង និងគ្រោះថ្នាក់អ្នកថ្មើរជើង ២២នាក់៕