ស្លាប់៣នាក់ និងរងរបួស ១៩ នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ វិច្ចិកា

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ វិច្ចិកា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ ទី ១៧ ខែ វិច្ឆិកា ម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ របួសធ្ងន់ស្រាលចំនួន ១៩ នាក់។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានឲ្យដឹងថា នា ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៩ លើក បណ្តាលអោយមនុស្សស្លាប់ ៣ នាក់ អ្នករបួសធ្ងន់ ១១ នាក់និងរបួសស្រាល ៨ នាក់។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ៩ លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣ គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធន់ធំ ១ គ្រឿង។ ចំពោះមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន , បត់គ្រោះថ្នាក់ , ប្រជែងគ្រោះថ្នាក់ , មិនគោរពសិទ្ធិ , កត្តាយានយន្ត , ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៧នាក់ (យប់ ៨ នាក់)៕

3

 

Related Articles

Back to top button
Close
Close