មូល​ហេតុ​​នៃ​​ការ​ឆេះ​​ និង​​ទំហំ​​នៃ​​ការ​ខូច​ខាត​​​​ផ្សារ​​ច្បារ​អំពៅ​នៅ​​មិន​ទាន់​​ដឹង​​ច្បាស់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ មិនា ២០១៨) ៖  បើតាម​សេចក្តីរាយការណ៍ ដើម្បី​ទប់​សភាពការណ៍ មិន​ឲ្យ​គ្រោះ​អគ្គិភ័យ​បំផ្លាញ​តូប​របស់​អាជីវ​ករទាំង​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​បានសម្រេច​ប្រើប្រាស់​អេ​ស្កា​វ​ទ័​រ កាយ​ខណ្ឌ​ផ្តាច់​រវាង​តូប​ដែល​ឆេះ និង​តូប​មិនទាន់​ឆេះ។

នៅ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិភ័យ​ដែល​ឆេះ​បំផ្លាញ​ផ្សារ​ច្បារអំពៅ ប៉ុន្តែ​អគ្គិភ័យ​នេះ​ត្រូវបាន​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ អាច​គ្រប់គ្រង​បាន ដោយ​មិន​អនុញ្ញាត​ឲ្យ​រីក​រាលដាល​បន្ត​ទៀតឡើយ។

ផ្សារ​ច្បារអំពៅ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ តាំងតែ​ពី​កណ្តាលរាត្រី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយ​បំផ្លិចបំផ្លាញ​តូប និង​ទ្រព្យសម្បត្តិ​របស់​អាជីវ​ករ​អស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់។

ហេតុការណ៍​នោះ មាន​ឮសូរ​សម្លេង​ផ្ទុះ​ហ្គាស និង​មាន​មនុស្ស​ជាប់​នៅក្នុង​របង​ផងដែរ ប៉ុន្តែ​ត្រូវបាន​បាញ់​ទឹក​ជួយសង្គ្រោះ​ឲ្យ​ចាក​ចេញពី​ខាងក្នុង​ទាន់ពេល។ មូលហេតុ​នៃ​ការឆេះ និង​ទំហំ​នៃ​ការខូចខាត​នៅ​មិនទាន់​ដឹង​ឡើយ​នោះទេ៕

 

Related Articles

Back to top button
Close
Close