សម្តេចតេជោ ៖ ដើម្បី​​រក្សា​​សន្តិ​ភាព​កម្ពុជា​​ត្រូវ​​ធ្វើ​ជា​​ម្ចាស់​​លើ​​ជោគវាសនា​​ខ្លួន​​ឯង​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៣ មិនា ២០១៨) ៖  ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​១ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា  នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ត្រូវ​ធ្វើជា ម្ចាស់ លើ​ខ្លួនឯង មិនត្រូវ​ទោ​ទន់​ទៅតាម​ការបង្ខំ​របស់​ប​រទេស​នោះទេ  ដើម្បី​រក្សា​សន្តិភាព​នៅ​កម្ពុជា​ទោះជា​តម្លៃ​ណា​ក៏ ដោយ​ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន ព្រោះ​អ្វីៗ​ជា​កត្តា​កំណត់​នៅលើ​ដៃ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ។​

សម្តេច​បញ្ជាក់​បន្ថែមថា បទពិសោធន៍​នៅ​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ស៊ី​រី អី​រ៉ា​ក់ លី​ប៊ី អាហ្វ្រិក​កណ្តាល សុទ្ធតែ​បង្ហាញថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ​ជា​អ្នកស្លាប់ ។ ចំណែក​បរ​ទស គេ​មក​ដុត​ផ្ទះ​យើង​ហើយ គេ​យក​ពូថៅ​មក​វ៉ៃ​ក្បាល​យើង​ហើយ គេ​បង្ខំ​ឲ្យ​យើង​សង​ពូថៅ​គេ​ថែម ទៀត ហើយ​នេះ​ជាការ​ឈឺចាប់​បំផុត សម្រាប់​ប្រទេស​ទាំងអស់នោះ ។​

សម្តេច ហ៊ុន សែន បាន​រម្លឹក​ឡើងវិញ​ថា របប​លន់​ណុល គឺ​លន់​ណុល​ជា​អ្នក​ខ្ចីលុយ​គេ យកមក​ទិញ​គ្រាប់បែក​មក​ទិញ​អាវុធ​មក​ដុត​ផ្ទះ​ខ្មែរ សម្លាប់​ខ្មែរ ហើយ​ឥឡូវនេះ​គេ​ចាប់បង្ខំ​ឲ្យ​ខ្មែរ សងលុយ​គេ​ទៀត ហើយ​មិនចាំបាច់​និយាយ​ឲ្យ​ចំឈ្មោះ​ថា ជា​អ្នកណា​នោះទេ គឺ​ប្រជាពលរដ្ឋ​បានដឹង​គ្រប់គ្នា​ហើយ ។ ដូច្នេះ​យើង​គួរតែ​ដឹង ហើយ​គ្មាន​អ្នកណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះទេ​ខ្មែរ​ត្រូវជា​ម្ចាស់​លើ​ខ្លួនឯង ។​

សម្តេច ហ៊ុន សែន បានប្រកាស​ជាថ្មី​ថា សម្តេច​នឹង​បន្តកាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី យ៉ាងតិច​១០​ឆ្នាំ​ទៀត ហើយ​បើ​ក្រុមប្រឆាំង​បំផ្លាញ​ជាតិ​នៅតែមាន​គឺ​សម្តេច​នៅ​បន្ត​កាន់តំណែង ទៀត លុះត្រាតែ​ពួក​បំផ្លាញ​ជាតិ​រលត់រលាយ​អស់ពី​កម្ពុជា ៕

 

 

Related Articles

Back to top button
Close
Close