សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងឈប់ជិះបញ្ច្រាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មករា ២០១៨) ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត១ម៉ឺន ៣ពាន់ ៥៤៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ទួលសង្កែ នៅព្រឹកថ្ងៃទី០៣ មករា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏ថា ការចាប់ម៉ូតូនៅមុខផ្ទះនាយករដ្ឋមន្ត្រីប៉ុន្មានថ្ងៃនេះ គឺនាយករដ្ឋមន្ត្រីបញ្ជាអោយចាប់ ព្រោះប្រជាពលរដ្ឋបានជិះបញ្ច្រាស់។
សម្តេចតេជោបញ្ជាក់ថា ការបញ្ជាអោយចាប់នេះ សម្តេចមិនបន្ទោសប្រជាពលរដ្ឋទេ ប៉ុន្តែប្រសិនបើដោះស្រាយបញ្ហាមិនបានគឺដកចាហ្វាយខណ្ឌដូនពេញតែម្តង។
សម្តេចតេជោបញ្ជាក់ថា សូមប្រជាពលរដ្ឋកុំបន្តជិះបញ្ច្រាស់ទៀត ហើយសូមខាងសាធារណការរាជធានីភ្នំពេញដាក់ស្លាកសញ្ញាចរាចរណ៍។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមរួមគ្នាឲ្យទទួលបានលទ្ធផល ឲ្យឆ្នាំនេះជាឆ្នាំដែលមានសុវត្ថិភាព សុវត្ថិភាពទាំងការងារ ទាំងចរាចរណ៍ និងមិនឲ្យមានក្រុមគ្រឿងញៀន បងធំនៅតាមរោងចក្រឡើយ៕