​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​ទី​​១២ ​ខែតុលា ​ស្លាប់ ​៤​​នាក់​ ​​​របួស ​៩​នាក់​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ (១៣ តុលា ២០១៦) ៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និ​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​គរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើត​ឡើង​ចំនួន​៦​លើក​។​ក្នុងនោះ​នាពេល​យប់​៣​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​របួសធ្ងន់​៦​នាក់​និង​រងរបួស​ស្រាល​៣​នាក់​។​

របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង​។  មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​មិន​គោរព​សិទ្ធិ​២​លើក និង មិន​ប្រកាន់​ស្តាំ​មួយ​លើក​៕

OLYMPUS DIGITAL CAMERA
OLYMPUS DIGITAL CAMERA

Related Articles

Back to top button
Close
Close