សីតុណ្ហីភាពនៅកម្ពុជា នឹងចុះត្រជាក់មកដល់ ១៦អង្សា ចាប់ពីថ្ងៃទី៨ ដល់ ទី១៤ ខែធ្នូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ ធ្នូ ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ខាងមុខ ស្ថានភាពអាកាសធាតុ ឬស៊ីតុណ្ហភាព អប្បបរមា នឹងចុះត្រជាក់ចាប់ពី ១៦ ដល់ ១៨អង្សាសេ នៅតាមខេត្តមួយចំនួន រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង ខេត្តប៉ៃលិន។
ចំណែកបណ្ដារាជធានី ខេត្តផ្សេងទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ ១៩ ដល់ ២១អង្សា។ អាស្រ័យហេតុនេះ ក្រសួងធនធានទឹក បានស្នើដល់ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និង សាធារណជន ជាពិសេសចំពោះវីរកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន (តំបន់ជួរភ្នំដងរែក) ជ្រាបជាព័ត៌មាន៕
ខាងក្រោមជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា៖