បុរស​ម្នាក់​ត្រូវ​រថ​យន្ត​បុក​ស្លាប់​ខណៈ​កំពុង​ជិះ​ម៉ូតូ​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង ៥៖៥០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ​បុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នឹង​កន្លែង​កើត​ហេតុ ក្រោយពីមាន រថយន្តម៉ាកស៊ីអរវី មួយគ្រឿង បានបើកបុក និងកិនទាំងម៉ូតូ និងជនរងគ្រោះ ស្ថិតនៅតាម ផ្លូវលេខ២៧១ សង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ស៊ីអរវី មួយគ្រឿងពណ៌ សំបកឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ2A-3163 បានធ្វើដំណើរតាម ផ្លូវលេខ២៧១ ស្រាប់តែដល់ចំណុច កើតហេតុ ក៏ជ្រុលទៅបុកម៉ូតូ មួយគ្រឿង ពី​ក្រោយ​បណ្តាល​ឲ្យ បុរសម្នាក់ បាន​ស្លាប់តែម្តង។

យ៉ាងណាក៏ដោយ ទាំងអ្នកបើករថយន្ត និងអ្នកបើកម៉ូតូ មិនទាន់ត្រូវបានគេស្គាល់ អត្ត​សញ្ញាណ​នោះ​ទេ ហើយក្រោយកើតហេតុ គេ​បាន​ឃើញ​សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍៕ ហេង នាង​

Cam

Related Articles

Back to top button
Close
Close