​សព ​ស្ដ្រី​២​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ ​

ភ្នំពេញ ​ ៖​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ មាន​បុរស​ម្នាក់​បាន​ទៅ​បត់ជើង​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​បាន​ប្រទះ​ឃើញ​ សាកសព​ស្ដ្រី​២​នាក់​ស្លាប់​ហើម​ស្អុយរលួយ​ នៅ​ក្នុង​ព្រៃ​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ក្នុងភូមិ​ក្រៅ​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

b2(17)សាកសព ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់តែ​ដឹង​ថា​ ស្ដ្រី​ទី​១​ ពាក់​អាវ​ដៃ​វែង​ក្រឡា​ការ៉ូ​ លាយ​ទឹកប៊ិច​និង​ត្រួយ​ចេក​ ស្លៀកខោ​ជើងវែង​ពណ៌​ទឹកប៊ិច​ និង​សាកសព​ម្នាក់​ទៀក​ពាក់អាវ​កាក់​យឺត​ខាងក្នុង​ និង​អាវដៃវែង​ពណ៌​ត្រួយ​ចេក​ ស្លៀកខោ​ជើងវែង​ ពណ៌​ខ្មៅ​ និង​ពាក់​ស្រោមជើង​ពណ៌​ស​ ។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​ម្នាក់​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ ស្ថិត​ក្នុង​ដី​ឡូត៍​ខាងលើ​ ដើម្បី​បត់ជើង​ ស្រាប់តែ​នៅ​ពេល​នោះ​ក៏​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​២​នាក់​ស្លាប់​ហើម​ស្អុយ​នៅ ​ជិត​គ្នា​ រួច​គាត់​ក៏​បាន​រត់​សំដៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឱ្យមក​ត្រួតពិនិត្យ​ សាកសព​ស្ដ្រី​ទាំង​២​នាក់​នេះ​ ។​

​បច្ចុប្បន្ន​សព​ស្ដ្រី​ទាំង​២​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ខាងលើ​ ៕ Cambodia News

Related Articles

Back to top button
Close
Close