ខ្មែរគួរឈប់ទុកចិត្តពួកបស្ចឹមប្រទេសពេក
Column
ដោយ ឆាយ សុផល
Column
ខ្មែរគួរឈប់ទុកចិត្តពួកបស្ចឹមប្រទេសពេក
ដោយ ឆាយ សុផល
ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រណិតនានារបស់ខ្មែរ ដែលគេនាំគ្នាយកធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ មិនមែនត្រូវបានសាងសង់ដោយលុយជំនួយបស្ចឹមប្រទេស ឬការប្រឹក្សាយោបល់ពីអាម៉េរិកនោះទេ ចុះម្តេចបានជាខ្មែរខ្លះនាពេលបច្ចុប្បន្ន ដែលស្រែកក្ដែងៗថា ខ្លួនមានពូជពីខ្មែរអង្គរ ហើយដៀលគេឯងថា ជាកញ្ជះ ឬជាអាយ៉ងយួន អាយ៉ងយួនចិន ម្តេចក៏ខ្លួនជាប់ផុងនឹងលុយពួកបស្ចឹមប្រទេសទៅវិញ? មានចាំទេ ខ្មែរបាត់បងទឹកដីទៅយួនទៅសៀមកន្លងមក ហើយប្រទេសជោគជាំដោយសង្រ្គាមរ៉ាំរ៉ៃហែកហួរគ្នាឯង ផ្ទៃដីបន្សល់ទុកដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឯពលរដ្ឋជាច្រើននាក់ព្រាត់ប្រាសគ្រួសារ បានស្លាប់ បានក្លាយជាស្ត្រីមេម៉ាយ ពោះម៉ាយ កូនកំព្រា ក្លាយជាជនពិការដាច់ដៃជើង និងបាត់បង់រភ្នែក។ល។និង។ល។ មិនដោយសារពួកបស្ចឹមប្រទេស ខណៈដែលប្រទេសជិតខាងចេះតែចង់បានហើយបានទៀត? ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានខកព្រះកាយនិងព្រះទ័យចំពោះក្រុមច្រមុះស្រួចស្បែកស នៅប៉ុន្មានថ្ងៃមុនថ្ងៃ១៧ មេសា ១៩៧៥ មកដល់ ហើយទីបំផុត ស្ថានទូតបារាំងបានប្រគល់ព្រះអង្គជូនទាហានខ្មែរក្រហម ហើយទាហានខ្មែរក្រហមក៏យកព្រះអង្គទៅសម្លាប់ចោល។ ពិតហើយ យើងរស់នៅក្នុងពិភពលោកនេះ មិនអាចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយបរទេសជិតឆ្ងាយបាយឡើយ តែត្រូវសហការពាណិជ្ជ្កកម្ម កម្ចាត់បទឧក្រិដ្ឋឆ្លងដែនគ្រប់គ្រង និងទប់ស្កាត់អំពើភាវរកម្ម ហើយជួយផ្តល់ជំនួយមនុស្សធម៌ឲ្យគ្នាទៅវិញទៅមក ឋោយកិច្ចការនេះត្រូវធ្វើដោយមានភាពស្មោះត្រង់ និងស្មើភាពក្នុងប្រទេសមានអធិបតេយ្យ។
ខ្មែរខ្លះគិតតែគុំកួន និងចង់តែសងសឹក ហើយរង់ចាំតែដល់វេនខ្លួនដោយពឹងពួកបស្ចឹមប្រទេស ដើម្បីបោសសម្អាតអ្នកចាស់ជាជនជាតិឯង!!!! បើបែបនេះ តើនរណាសុខចិត្តព្រមឲ្យខ្លួនដោយងាយៗនោះ?
សូមពិចារណាឡើងវិញ មិនទាន់ហួសពេលទេ កុំឲ្យខ្មែរធ្លាក់ចូលក្នុងស្ថានការណ៍ដូចប្រទេសអ៊ិរ៉ាក់ និងស៊ីរីនាពេលបច្ចុប្បន្ន ឬធ្លាក់់ចូលក្នុងស្ថានភាពដែលខ្មែរបានជួបប្រទះនៅចន្លោះឆ្នាំ១៩៧០-១៩៩៩៕
https://www.facebook.com/Chhay-Sophal-1642361492710934/?hc_ref=ARSYhsPypa7Gjw8HqhMVnZyAsPt6wEaYYSooPUEItGuKBGFZQWA5fHc08nQ9STunHqQ&pnref=story