ស្លាប់​​៨​នាក់​ របួស​ធ្ង​ន់​ ​១០​នាក់​ ​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃ​ ​ទី​​៤ ​ខែ​វិច្ឆិកា​​ ម្សិល​មិញ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​​(០៥ វិច្ចិការ ២០១៥) ៖ នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១២​លើក បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់ ៨​នាក់ របួសធ្ងន់ ៨​នាក់ របួសស្រាល ២​នាក់​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ៤​គ្រឿង​, ថ្មើរជើង ២​នាក់ ។​

មូលហេតុ​ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៥​លើក​, ស្រវឹង ២​លើក​, មិន​គោរព​សិទ្ធ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, ប្រកាន់​ស្តាំ ១​លើ​,  ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៤​នាក់​(​យប់ ៦​នាក់​) ៕

4

Related Articles

Back to top button
Close
Close