ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួស​ធ្ងន់​ធ្ង​រ​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៧ និង ០០ នាទី​ល្ងាច​ថ្ងៃទី ៣១ ខែ​មិ​នា បុរស​បីនាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿងបុក​គ្នា​ពេញទំហឹង​នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ​បណ្តាល​ឲ្យ​បុរស​បីនាក់​ជា​ម្ចាស់ ត្រូវ​រងរបួស​បែកក្បាល​បាក់ជើង ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​។ ​

មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់​វ័យ​ជាង ២០ ឆ្នាំ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​ជិះ​មកដល់ ចំណុចកើតហេតុ​ស្រាប់​តែមាន​ក្មេង​ទំនើង​ពីរ​នាក់​ស្ថិតក្នុង​ស្ថានភាព​ ស្រវឹង​ស្រា​ជោគ​ខ្លួន​បាន ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០១០​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​បុក​ចំ​ពីមុខ​ម៉ូតូ​វីវ៉ា ពេញទំហឹង​លាន់លឺ​ដូច​រន្ទះ ដែល​បណ្តាល​ឲ្យ​បុរស​បីនាក់​ជា​ម្ចាស់​ម៉ូតូ​ពីរ​គ្រឿង ត្រូវ​ដួល​បោក​ក្បាល ខ្លះ​បាក់ជើង ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ទាំងអស់ ។ ​​

ក្រោយពី​កើតហេតុ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ចអូស​ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែក​អ្នករងរបួស​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ម​ន្ទី​រ​ពេទ្យ​៕ ​ហេង នាង

art4.3

Related Articles

Back to top button
Close
Close