ក្រសួងមហាផ្ទៃប្ដឹងរំលាយគណបក្សចំនួន៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ សីហា ២០១៧) ៖ នៅថ្ងៃទី២៩ ខែសីហានេះ ក្រសួងមហាផ្ទៃ បានប្ដឹងរំលាយគណបក្សចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
តាមរយៈលិខិតដែលក្រសួងមហាផ្ទៃបានផ្ញើទៅកាន់តុលាការកំពូលគណបក្សចំនួន៩ដែលបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃនិងត្រូវប្តឹងរំលាយរួមមាន ៖ គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មីគណបក្សនាងនាគនារីខ្មែរ គណកប្សពន្លឺសេរីភាពលោកថាច់ រ៉េង គណបក្សស្ដ្រីបង្រួបបង្រួមជាតិ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ពីមូលហេតុនៃការប្ដឹងរំលាយគណបក្សទាំងនេះ គឺដោយសារគណបក្សទាំងនេះមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំមកកាន់ក្រសួង ហើយក៏កំពុងជាប់បណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ៕