ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​ពី​ក្រោយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ធ្នូ យុវជន ម្នាក់ស្រវឹង ជិះម៉ូតូទៅបុកគូទរថយន្តពីក្រោយ បណ្តាលឲ្យផ្លោងផុតរថយន្តដួលបោក ក្បាល រងរបួសធ្ងន់ ស្ថិតនៅជិតផ្សារទំនើបសូរិយា តាមផ្លូវលេខ១៥៣កែង៦៣ ក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

អ្នកបើកម៉ូតូគុបជ្រុង មានឈ្មោះ កែន គឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកលក់ក្រណាត់ ប៉ាក់ នៅលើផ្សារទំនើបសូរិយាជាន់ទី១ ស្នាក់នៅជិតកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តប៊ើស៊ូល ពណ៌ទឹកប៊ិច បើកតាមផ្លូវលេខ៦៣ ពីត្បូង ទៅជើង ចំណែកម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រ ជិះតាមផ្លូវលេខ១៥៤ ពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែង រថយន្ត និងម៉ូតូបើកលឿនដូចគ្នាស្រាប់តែអ្នកបើកម៉ូតូស្រវឹងផងបានជិះទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យផ្លោងផុតរថយន្តដួលបែកក្បាល ហូរឈាម ចំណែករថយន្តបានសួរជនរងគ្រោះថា ឲ្យគាត់ជូនទៅមន្ទីរពេទ្យទេ។

យុវជនរងគ្រោះ ក៏មិនបានទាមទារសំណង និងឲ្យខាងរថយន្តជូនទៅមន្ទីរពេទ្យដែរ សុខចិត្តលើកម៉ូតូ ដាក់រ៉ឺម៉កម៉ូតូយកទៅផ្ទះមិត្តភក្តិតែម្តង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close