ក្រសួងអប់រំចេញសេចក្តី​​​ព្រមានទាំងគ្រូទាំងសិស្ស​ក្នុងការប្រឡងបាកឌុប

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ មុនថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមួយថ្ងៃគឺថ្ងៃទី៥ សីហា ២០១២ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តីព្រមានឫ បទបញ្ញត្តដែលចុះហត្ថលេខាដោយ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ អ៊ឹម សិទ្ធី ដល់បេក្ខជន សិស្សនិស្សិតទាំងពីរ ភេទបញ្ឈប់ការប្រឡង ឬ ព្យួរការប្រឡង បេក្ខភាពរបស់បេក្ខជនទាំងនោះតែម្តងប្រសិនបើពួកគេប្រព្រឹត្តអំពើអសកម្មក្នុងសម័យ ប្រឡង។

បទបញ្ញត្តរបស់ក្រសួងបានបញ្ជាក់ថា «បេក្ខជនណាធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំបេក្ខជន ដទៃឲ្យប្រមូលលុយឬយក លុយទៅឲ្យអនុរក្សនឹងត្រូងឲ្យ ធ្លាក់ជាស័្វយប្រវត្តិនិងផ្អាកមិនឲ្យប្រឡង រយៈពេល១ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះបេក្ខជនណាប្រើប្រាស់ទូរស័ព្ទនៅក្នុងបន្ទប់ប្រឡងនឹងត្រូវឲ្យធ្លាក់ ជាស័្វយប្រវត្តិ និងផ្អាកមិនឲ្យចូលរួម ប្រឡងរយៈពេល២ឆ្នាំ។ រីឯចំពោះបេក្ខជនលួចចម្លងចម្លើយពីឯកសារព្រាងនឹង ត្រូវទទួលបានពិន្ទុសូន្យ ហើយត្រូវបញ្ឈប់មិនឲ្យ ប្រឡងបន្តទៀតនៅក្នុងសម័យប្រឡងនេះតែម្តង។

មន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានលើកឡើងថាក្នុងពេលប្រឡង ប្រសិនជាមានបេក្ខជន ឬ លោកគ្រូ អ្នកគ្រូអនុរក្ស និង ប្រធានមណ្ឌលរូបណាធ្វើខុសពីច្បាប់ ដែលក្រសួងបានដាក់ឲ្យនោះ ពួក គេនឹងត្រូវទទួលការពិន័យទៅតាមច្បាប់ ៕

Related Articles

Back to top button
Close
Close