បុរស​ម្នាក់​ស្រវឹង​ ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​ពីរ​គ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់​ជើង​ម្ខាង​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង២១ និង១៥នាទី​យប់ ថ្ងៃទី៣១ ខែមីនា​ បុរស​ម្នាក់​បើកបរ​ទាំង​ស្រវឹង ទៅបុក​ម៉ូតូ​ពីរ​គ្រឿង​ ​ស្ថិត​នៅ​ចំណុច​មុខផ្ទះ​សំណាក់​​អាស៊ាន លើ​កំណាត់​ផ្លូវ​លេខ៤៧ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ម្នាក់ រងរបួស​ធ្ងន់ ចំណែក​ជនបង្កបាន​រត់គេចខ្លួនបាត់។ ​

មុន​កើតហេតុ ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1N-7435 បើកបរ​ដោយ​បុរស​ប្រមឹក​ម្នាក់ និង​មាន​អ្នករួមដំណើរ​ជាមួយ២នាក់​ទៀត តាម​បណ្តោយ​ផ្លូវ​លេខ៤៧ ក្នុងទិសដៅ​ត្បូង​ទៅ​ជើង លុះ​បើក​ដល់​ចំណុច​មុខផ្ទះ​សំណាក់​អាស៊ាន ក៏​ជិះ​ទៅបុក ម៉ូតូC100 ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-6125 បើកបរ​ដោយ​បុរស​ម្នាក់ ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្ចាស់​ម៉ូតូC100 បាក់ជើង​ស្តាំ រួច​បន្ត​ទៅបុក​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1H-4228 បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​គុប​រងរបួស​ស្រាល។

ក្រោយ​កើតហេតុភ្លាមៗ ជនរងគ្រោះ​បាក់ជើង​ស្តាំ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​ព្យាបាល ​នៅ​គ្លីនិក​ឯកជន​មួយ ចំណែក ជន​បង្ក​បាន​រត់គេចខ្លួនបាត់។ បច្ចុប្បន្ន​ម៉ូតូC100 និង​ម៉ូតូ​ជនបង្ក ដែល​រត់គេចខ្លួន ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​​​រង​ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕ ហេង នាង​

IMG_0711

Related Articles

Back to top button
Close
Close