​វីរុស ​Zika ​ឆ្លង​​ដល់​​ប្រទេស​​វៀត​ណាម​​កើន​​ដល់​​ ៧៨​​នាក់​​ហើយ​

​សារព័ត៌មាន​ Cambodia News/

វៀតណាម (២៥ វិច្ឆិកា ២០១៦ ២០១៦) ៖ បើ​តាម​របាយការណ៍​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ការពារ​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិ​ន​ហួរ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​វីរុស Zika ៤​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ដែល​សរុប​ទៅ​ទាំងអស់​អ្នក​ឆ្លង​វីរុស Zika មាន​ចំនួន​កើន​ដល់​៧៨​នាក់​ហើយ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ហូ​ជី​មិ​ញ​បាន​សម្រេចចិត្ត​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ដើម្បី​បង្ការ ការពារ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Zika ដែល​កំពុង​រាតត្បាត​យ៉ាង​ខ្លាំងក្លា​នៅ​ប្រទេស​នា​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ហើយ​ម្យ៉ាងវិញទៀត​អាជ្ញាធរ​នៅ​តាម​បណ្តា​ទីក្រុង និង​ខេត្ត​នានា នៅ​ទូ​ទាំង​ប្រទេស​វៀតណាម បាន​បន្ត​ចំណាត់ការ​ក្នុង​ការ​ស្វែងរក​ករណី​ឆ្លង​នៃ​វីរុស Zika ឲ្យ​ខ្លាំង​ជាង​មុន​ទៀត និង​បាន​បង្កើន​ការ​បាញ់ថ្នាំ ដើម្បី​កម្ចាត់​ជម្រក​សត្វ​មូស​នៅ​តាម​តំបន់​ជា​ច្រើន​ដើម្បី​ទប់ទល់ និង​ដោះស្រាយ​បញ្ហា​វីរុស Zika ដែល​ឆ្លង​តាម​រយៈ​សត្វ​មូស​ខាំ​នេះ ៕

7

Related Articles

Back to top button
Close
Close