យូនីសេហ្វគាំទ្ររដ្ឋា​ភិបាលដែលបានអនុម័ត​អនុសញ្ញាជនពិការ

Cambodia News

ដោយ៖ ហេង នាង

ការអនុម័តរបស់រដ្ឋសភាក្នុងការផ្តល់សច្ចាប័នចំពោះអនុសញ្ញាសហប្រជាជាតិ ស្តីពីសិទិ្ធជនពិការ ដើម្បីការពារសិទិ្ធរបស់កុមារ និងជនពិការកម្ពុជាត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន បន្ទាប់ពីមានការពិភាក្សានៅក្នុងរដ្ឋសភាដែលមានតំណាងរាស្ត្រ ៨៧រូប  ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារជាអ្នកការពារអនុសញ្ញានេះ។

រាជរដ្ឋាភិបាលកម្ពុជានឹងក្លាយជា «រដ្ឋភាគី» និងទទួលយកកាតព្វកិច្ចផ្លូវច្បាប់សម្រាប់លើកកម្ពស់ការពារ និងធានាថា កុមារ និង មនុស្សពេញវ័យទាំងអស់ ដែលជាជនពិការគ្រប់ប្រភេទត្រូវទទួលបានសិទ្ធិមនុស្សពេញលេញ និងដោយស្មើភាពតាមច្បាប់ បន្តាប់ពីកម្ពុជាទទួលបានសច្ចាប័នអនុសញ្ញាសហប្រជាជាតិស្តីពីសិទិ្ធជនពិការនេះ។

ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជាលោកស្រី រ៉ាណា ផ្លាវ័រ បានលើកឡើងថា នេះគឺជាការបង្ហាញនូវការប្តេជ្ញារបស់រាជរដ្ឋា ភិបាលក្នុងការធានាឲ្យជីវិតរស់នៅរបស់កុមារ និងមនុស្សពេញវ័យជាជនពិការនៅក្នុងកម្ពុជាបានល្អប្រសើរ និងលើកកម្ពស់ការ យល់ដឹងអំពីសមត្ថភាព របស់ជនពិការ និងផ្តល់លទ្ធភាពជូនជនពិការក្នុងការទទួលបានសេវាសង្គម និងការគាំទ្រផ្នែកស្តារនីតិ- សម្បទា និងសមាហរណកម្ម។

យោងទៅតាមការអង្កេតសេដ្ឋាកិច្ចកម្ពុជាឆ្នាំ២០០៤ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានពលរដ្ឋកម្ពុជា ចំនួនប្រមាណជា ៤,៧ភាគរយ ឬ ស្មើនិងជាង ៦២ម៉ឺននាក់កំពុងរស់នៅជាមួយពិការភាព និងមាន ២៥ភាគរយក្នុងចំណោមជន ពិការទាំងនេះគឺជាកុមារអាយុក្រោម ១៨ ឆ្នាំក្នុងនោះគឺមានជាច្រើននាក់ ដែលបានរួចជីវិតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសំណាល់សល់ពីសម័យសង្គ្រាម៕

Related Articles

Back to top button
Close
Close