ខឹង​មិន​ព្រម​រួមរ័ក​ជាមួយ​បុរស​​ជា​ប្តី​​វ៉ៃ​ប្រពន្ធ​ជាំមុខ​ខៀវ​ភ្នែក​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ ៖  ដោយសារតែ​ចង់​រួមភេទ ហើយ​ត្រូវ​ប្រពន្ធ​បដិសេធ ​បុរស​ជា​ប្តី​បាន​ប្រើ​អំពើហិង្សា​ដាក់​ប្រពន្ធ បណ្តាល​ឲ្យ​ជាំមុខ​ខៀវ​ភ្នែក  នៅវេលា​ម៉ោង​១២​និង​១០​នារី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​១៧២ ជាប់​របង​វត្ត​សារាវ័ន្ត ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​មានឈ្មោះ ប៉ាន់ ធន់ អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ​ស្វាយ រស់នៅ​ក្នុងភូមិ​ព្រែកលាប សង្កាត់ ព្រែកលាប ខណ្ឌ​ជ្រោយចង្វា​។ ប្រពន្ធ​មានឈ្មោះ មាស សុធា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​នៅ​ហាង​បារាំង ជិត​វត្ត​សារាវ័ន្ត ក្នុង​សង្កាត់​ជ័យជំនះ ស្នាក់នៅ​កន្លែងធ្វើការ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​សាច់ ឃុំ​កោះ​ស្តេច ស្រុក​ការី​សាគរ ខេត្តកោះកុង​។​

​តាម​សម្តី​ស្ដ្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា  ​នៅ​​ថ្ងៃកើតហេតុ​ខាងលើនេះ រូបគាត់​ត្រូវបាន​ប្តី​បង្ខំ​​ឲ្យ​ទៅ​ដេក​ជាមួយ​គាត់ តែ​រូបគាត់​មិន​ព្រមទៅ ធ្វើ​ឲ្យ​ប្តី​ខឹង​ក៏​ទះកំផ្លៀង បណ្តាល​ឲ្យ​ជាំមុខ​ខៀវ​ភ្នែក​ស្រែកយំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះមក​សួរនាំ​។​

​ក្រោយមក សមត្ថកិច្ច​ក៏​នាំ​ប្តី​ប្រពន្ធ​នោះ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ ដើម្បី​សម្របសម្រួល​។ ខាង​ប្រពន្ធ​មិន​ប្តឹង តែ​សូម​ចប់​គ្នា​ត្រឹមនឹង​។ សមត្ថកិច្ច​ក៏​ឲ្យ​ប្តី​ប្រពន្ធ​ចែកផ្លូវ​គ្នា​ចាប់ពី​ពេល​នឹង​តទៅ ពីព្រោះ​អ្នក​ទាំងពីរ មិនបាន​រៀបការ និង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ឡើយ​៕

Related Articles

Back to top button
Close
Close