ឱកាស​​ទទួល​បាន​សៀវភៅ ​“កូន​ប្រុស​ច្បង​នាយក​រដ្ឋ​មន្ត្រី​ដំណើរ​ឆ្ពោះ​ទៅ​បន្តវេន​ ហ៊ុន​ ម៉ាណែត”​ ត្រឡប់​មក​វិញ​ហើយ​

ឱកាសក្នុងការទទួលបានសៀវភៅត្រឡប់មកវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ សូមអរគុណបង​ប្អូន​ទាំង​អស់​ចំពោះ​ការ​រង់​ចាំ​ និងការបន្តការចុះឈ្មោះជាបន្តបន្ទាប់ ដែលពិតជាបានបង្ហាញឲ្យឃើញសន្ទុះនៃការតម្រូវការសៀវភៅ “កូន​ប្រុស​ច្បង​នាយក​រដ្ឋ​មន្ត្រី ​ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

សូមបងប្អូនដែលបានផ្ញើសារចូលប្រអប់សារក្នុង Page: Hun Manet – C.O.Army ឬបានចុះឈ្មោះផ្ទាល់នៅទីតាំង អាច​មក​ទទួល​សៀវភៅបានចាប់ពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច៖

⁃ ចំពោះអ្នកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកទទួលសៀវភៅដោយផ្ទាល់ពីទីតាំងបណ្ណាល័យ ហ៊ុន សែន សាក​ល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញ
⁃ ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងារនឹងរៀបចំផ្ញើជូន តាមរយៈជនបង្គោលតាមបណ្តាខេត្ត ដោយ​នឹង​ធ្វើការ​ទំនាក់​ទំនង​ទៅ​អ្នក​ស្នើសុំដើម្បីអញ្ជើញមកទទួលសៀវភៅ
⁃ ចំពោះក្រុម ឬអង្គភាពដែលបានស្នើសុំ ក្រុមការងារនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីអញ្ជើញមកទទួលសៀវភៅ។
បញ្ជាក់៖
– ចំពោះបងប្អូនដែលបានផ្ញើសារចូលក្នុងប្រអប់សារហើយ មិនទាន់ទទួលបានលេខកូដ គឺអាចមកទទួលដោយផ្ទាល់នៅទីតាំង ដោយគ្រាន់តែបង្ហាញប្រអប់សារដែលបានផ្ញើចូល ដោយក្រុមការងារនឹងរៀបចំផ្តល់ជូនភ្លាមៗនៅទីតាំងតែម្តង។

– ចំពោះបងប្អូនដែលមានកន្ទុយប័ណ្ណតាមរយៈការចុះឈ្មោះរួចរាល់ គឺគ្រាន់តែកាន់កន្ទុយប័ណ្ណមកជួបក្រុមការងារ គឺអាចទទួលបានសៀវភៅភ្លាមៗ។ ប្រភព​ពី ៖ (Page: Hun Manet – C.O.Army )

Related Articles

Back to top button
Close
Close