ស្រ្តីម្នាក់ស្លាប់ក្រោយវះកាត់ពង្រីកសុដន
សារព័ត៌មាន Cambodia news/
ភ្នំពេញ (២១ វិច្ឆិកា ២០១៦) ៖ មានករណីស្ត្រីវ័យ៣៦ឆ្នាំម្នាក់បានស្លាប់ចោលប្តីនិងកូន៤នាក់ដោយសារគ្លីនិកមួយកន្លែងវះកាត់ពង្រីកសុដនដោយខុសបច្ចេកទេស។គ្លីនិកនោះយ៉ីហោដឹបូតេ”DeBeautClinic”ស្ថិតនៅជិតរង្វង់កាំកូស៊ីធីក្នុងខណ្ឌឬស្សីកែវកាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមប្រព័ន្ធព័ត៌មានពីប្តីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ រស់សុខនីអាយុ៣៦ឆ្នាំមានកូនបួននាក់និងមានស្រុកកំណើតនៅខេត្តក្រចេះបានស្លាប់ចោលប្តីនិងកូនបែបនេះដែលចង់កែពង្រីកសុដននៅគ្លីនិក(De Beaut Clinic) ជិតរង្វង់កាំកូស៊ីធី ដោយពេទ្យខ្វះបច្ចេកទេស។
ក្រោយពីវះបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ខែវិច្ឆិកាគឺប្រពន្ធលោកមានអាការៈធ្ងន់ធ្ងរបំផុត។ឯខាងគ្លីនិកខាងលើបានដោះដៃមិនព្រមទទួលខុសត្រូវលើការវះកាត់កែច្នៃពង្រីកសុដនរបស់ប្រពន្ធគាត់នោះទេគឺបានប្រាប់់គ្រួសាររបស់គាត់ឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀតដែលមានយីហោ”ICU”ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
លុះដឹកប្រពន្ធគាត់មកដល់គ្លីនិកនេះខាងគ្លីនិកបានពិនិត្យមើលអ្នកជំងឺ បន្ទាប់ពីនិត្យរួចហើយគ្រូពេទ្យបានប្រាប់់ទៅក្រុមគ្រួសារថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិក”ដឹបូតេ”ចាក់ថ្នាំសណ្តំបានស៊ីសួតសតំរង់នោម និងថ្លើមអស់អាលីងហើយ។ រហូតដល់ម៉ោងជាង៤៖៤០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីខាងលើក៏បានស្លាប់ចោលប្តី និងកូនបួននាក់តែម្តង៕