កម្មករ​ រោង​ចក្រ​ម៉ូរៀ​ ដួល​សន្លប់​ ២១​នាក់ ​

Phal Sovann Vathey

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​វេលាម៉ោង ១១ព្រឹក ថ្ងៃទី១២ មិថុនា កម្មករ កម្មការិនី រោងចក្រម៉ូរៀ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ បាន​ដួលសន្លប់ ជាបន្ដបន្ទាប់សរុបជាង២០ នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ប៉ុន្ដែ ពុំមានជនរងគ្រោះណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

យោងតាមសេចក្ដីរាយការណ៍ ពីកម្មករ ដែលជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត និងសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅវេលាម៉ោង ៩ព្រឹក នៅក្នុងរោងចក្រ មានករណីទុស្សេខ្សែភ្លើង ប៉ុន្ដែ ភ្លាមៗនោះ ត្រូវបានបុគ្គលិក របស់រោងចក្រ យកបំពង់ បាញ់ពន្លត់ភ្លើងទាន់ពេលវេលា មិនបណ្ដាល ឱ្យឆាបឆេះកាន់តែធ្ងន់ធ្ងរនោះទេ ហើយនៅ ពេលមានករណីនេះកើតឡើង បានបណ្ដាល ឱ្យកម្មករជាច្រើននាក់ រត់ចេញពីរោងចក្រ ដោយខ្លាចអគ្គិភ័យ ។

ក្រោយពីភ្លើងរលត់ និងពុំមានបញ្ហាអ្វីកើតឡើងនោះ ខាងកម្មករទាំងអស់ក៏ បន្ដធ្វើការ ស្រាប់តែនៅវេលាម៉ោង ១១ ព្រឹកថ្ងៃដដែល សង្ស័យមកពីធុំក្លិននៃការ ទុស្សេខ្សែភ្លើង ទើបធ្វើកម្មករម្នាក់ ពីរនាក់ ដួលសន្លប់ ។ ការដួលសន្លប់នេះក៏ជំរុញឱ្យ កម្មករផ្សេងទៀត ដែលឃើញនឹងភ្នែកក៏ ដួលសន្លប់តាមគ្នា បង្កឱ្យមានការភ្ញាក់ផ្អើល និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ជាបន្ដបន្ទាប់ ហើយសរុបនៃជនរងគ្រោះ ដួលសន្លប់មានចំនួន ២១នាក់៕

កម្មការិនី ដែលដួលសន្លប់នៅរោងចក្រម៉ូរៀ
កម្មការិនី ដែលដួលសន្លប់នៅរោងចក្រម៉ូរៀ

Related Articles

Back to top button
Close
Close