រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើអង្គប្រជុំគោរពវិញ្ញាណក្ខន្ធ កែម ឡី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កក្កដា ២០១៦) ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃចន្ទនេះបានស្នើឲ្យ សមាជិកអង្គប្រជុំនៃក្រុមការងារបច្ចេកទេសតាក់តែង “ច្បាប់សេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន” ងើបឈរដើម្បីគោរពវិញ្ញាណក្ខន្ធ កែម ឡី ចំនួន៥វិនាទី មុនបើកកិច្ចពិភាក្សាច្បាប់នៅឯសណ្ណាគារភ្នំពេញ។
ឯក ឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា លោកនិងមន្រ្តីរាជរដ្ឋាភិបាលឯទៀតក៏ចង់ទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដោយផ្ទាល់ដែរ តែមិនអាចទៅបាន ព្រោះសាសពត្រូវបានគេគ្រប់គ្រងផ្តាច់មុខ។
គួរបព្ជាក់ថា សមាជិកអង្គប្រជុំនៃក្រុមការងារបច្ចេកទេសតាក់តែង “ច្បាប់សេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន” រួមមានមន្រ្តីក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ទីស្តីការគណរដ្ឋមន្រ្តី អង្គការ UNESCO ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងក្លឹបអ្នកកាសែតកម្ពុជា៕