សម្តេចតេជោ ​បង្ហោះសារអបអរសាទរបេក្ខជន លឹម តិចម៉េង ដែលទទួលជ័យលាភីក្នុងកម្មវិធី Cambodian Idol វគ្គផ្តាច់ព្រ័ត្រ

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារអបអរសាទរដល់ លឹម តិចម៉េង បេក្ខជនមកពីខេត្តកំពង់ចាម ដែលបានទទួលជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

តាមរយៈផេកហ្វេសប៊ុកផ្លូវការផ្ទាល់កាលពីរាត្រីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហោះសារថា”សូមអបអរសាទរចៅ លឹម តិចម៉េង ! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ”។

ការដណ្ដើមពានរង្វាន់ជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រ័ត្រ បានធ្វើឲ្យបេក្ខជនដែលជាកូនកសិករមកពីខេត្តកំពង់ចាមម្នាក់នេះមានការខិតខំប្រឹងប្រែងមិនចុះចាញ់ឡើយធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងគាំទ្រភ្លូកទឹកភ្លូកដីបោះឆ្នោតគាំទ្រ រហូតទទួលបានជ័យជម្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ៕

Related Articles

Back to top button
Close
Close