ក្រសួង​​វប្បធម៌​​អំពាវ​នាវ​​ឲ្យ​​ពល​រដ្ឋ​​ប្រកាន់​​យក​​ឥរិយាបថ​ថ្លៃ​ថ្នូរ​​ពេល​​ជជែក​​រឿង​​ល្ខោន​ខោល​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១០ មិថុនា ២០១៦) ៖ មន្ត្រីក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet)​ ប្រកាន់យកឥរិយាបថថ្លៃថ្នូរ និងពិចារណាឲ្យគ្រប់ជ្រុងជ្រោយ ពេល​ជជែក​ពិភាក្សា​គ្នា​ពី​គម្រោង​ដាក់​ល្ខោន​ពាក់​របាំង​មុខ​ថៃ ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី។

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការបង្ហោះឌឺដង និងបន្ទាបតម្លៃល្ខោន ខូន (Khon) របស់ប្រទេសថៃ ជា​ការ​និយមរ​បស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គមហ្វេសប៊ុក (Facebook) កម្ពុជា មួយចំនួន បន្ទាប់ពីក្រសួងវប្បធម៌នៃប្រទេសថៃ គ្រោងដាក់ល្ខោនខូន ដែលមានទម្រង់ស្រដៀងទៅនឹងល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។

លោក ថៃ នរៈសត្យា អ្នកនាំពាក្យនៃក្រសួងវប្បធម៌កម្ពុជា​ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា បង្ហាញភាពថ្លៃថ្នូរ តាម​ការ​ប្រតិ​កម្ម​ប្រកបដោយឥរិយាបថពិចារណាគ្រប់ជ្រុងជ្រោយ។ លោកបន្តថា ការប្រតិកម្មជ្រុលពេកលើសពីអ្វីដែលបានកើតឡើង នឹង​ធ្វើ​ឲ្យទំនាក់ទំនងប្រទេសទាំងល្អក់កករ។

លោកបាន​បន្ថែមថា ការដាក់បញ្ចូលល្ខោនខូន របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នឹងមិនប៉ះពាល់ដល់កម្ពុជា នោះទេ ហើយ​ កម្ពុជា មិនដែលបណ្ដែតបណ្ដោយឲ្យបរទេសកេងចំណេញផលប្រយោជន៍ពីសម្បត្តិវប្បធម៌ កម្ពុជា នោះទេ ជាក់​ស្ដែង​ដូច​ជាករណីប៉ុនប៉ងកសាងប្រាសាទអង្គរវត្តសិប្បនិមិត្តពី សំណាក់ឥណ្ឌា និងការព្យាយាមកសាងប្រាសាទព្រះវិហារ ពី​ថ្ម​ស៊ីម៉ង់ ពីសំណាក់ថៃ៕​

2

 

​​

Related Articles

Back to top button
Close
Close