សម្តេច ហ៊ុន សែន ៖ ខុសម៉ោងមិនលំបាក ដូចការចចារមិនត្រូវគ្នា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៦) ៖ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦កុម្ភៈនេះ កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អាមេរិក បានចាប់ផ្តើមហើយ ជាមួយនឹងស្មារតីសាមគ្គីភាព។
សម្តេចហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចនៅមុននេះ បន្តិចថា “ការលំបាកតែមួយគត់របស់មេដឹកនាំអាស៊ានគឺការខុសម៉ោងគ្នាដែលមាន រហូតដល់១៥ម៉ោង។ នៅកន្លែងប្រជុំទើបល្ងាចថ្ងៃច័ន្ទ ឯនៅកម្ពុជាព្រឹកថ្ងៃអង្គារ៍ទៅហើយ តែការលំបាកនេះវាមិនលំបាកដូចការចរចារមិនត្រូវគ្នានោះដែរ”៕