ឃាត់ខ្លួននារី ប្រធានអង្គការវាយធ្វើបាបកុមារ និងរួមភេទជាមួយសង្សារបង្ខំឱ្យក្មេងៗមើល

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ មិថុនា​ ឆ្នាំ​២០១៥ ​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន នារី​​ជា​ប្រធាន​ អង្គការ​​ផ្ទះ​របស់​ក្មេងៗ​កម្ពុជា​ នៅ​ចំណុច​ទីតាំង​ផ្ទះ​ ជួល​ ដែល​ជា​ស្នាក់​ការ​របស់​អង្គការ ដែល​បាន​វាយ​ធ្វើ​ បាប​បង្អត់អាហារ​ដល់​កុមារ​ពិការ​តូចៗ​ នៅ​ក្នុង​មណ្ឌល​ ព្រមទាំង​រួមរ័ក​គ្នា​ជាមួយ​ សង្សារ​បង្ខំ​ឱ្យ​កុមារ​មើល​ ។

តាម​របាយការណ៍​លោកស្រីអ្នកស្រី​ Chioe​ Flangan​ បាន​បញ្ជាក់​ ថា​ អ្នក​ជិតខាង​នៅ​ជិត​មណ្ឌល​បានឃើញ​ ពី​សកម្មភាព​របស់​ កញ្ញា ​សយ​ ស្រី​អន​ ​ហើយ ​និង​មិត្ដ​ប្រុស​របស់​នាង​ ដែល​មាន​ឈ្មោះ ​​ស្រស់​ អ៊ុ​ង​ អាយុ​២៤​ឆ្នាំ​ បាន​វាយដំ​កុមារ​ដោយ​ប្រើ​រំពាត់​ដើម​ឈើ​ និង​តែងតែមាន​ទំនាក់​ទំនង​ផ្លូវ​ ភេទ​ឱ្យ​កុមារ​ទាំងអស់​បានឃើញ​គ្រប់ៗ​ គ្នា​ទៀត​ផង​ ។​

ការ​ឃាត់ខ្លួន​​ កញ្ញា ​សយ ស្រី​អន​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ជា​ប្រធាន​អង្គការ​ “​ផ្ទះ​ ក្មេងៗ​នៃ​កម្ពុជា​” យក​ទៅ​សួរនាំ​ នៅ​ប៉ុស្ដិ៍​នគរបាល​ច្បារ​អំពៅ​២ ធ្វើ​ឡើង​តាម​របាយការណ៍​របស់​លោក​ ស្រី​ Chioe​ Flangan​ អ្នក​ផ្ដល់​ជំនួយ​ឱ្យ​ មណ្ឌល​របស់​អង្គការ​ផ្ទះ​របស់​ក្មេងៗ​ ​៕

1

 

Related Articles

Back to top button
Close
Close