សេវា​ធើ្វ​ស្លាក​ម៉ូតូ​តាម​ច្រក​ចេញ​ចូល​តែ​មួយ​បញ្ជុះ​តម្លៃ​​មក​សល់​ត្រឹម​តែ ​៤០០០០ រៀល

សារព័ត៌មាន​​ Cambodia News/

ដោយ៖ ហេង នាង​/

ភ្នំ​ពេញ​​(០២ កុម្ភៈ ២០១៦) ៖ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះតទៅសេវាធើ្វស្លាកម៉ូតូតាមច្រកចេញចូលតែមួយ ត្រូវ​បាន​បញ្ជុះ​តម្លៃពី ៧៨០០០ រៀល មកសល់ត្រឹមតែ ៤០០០០ រៀល។ នេះបើយោងតាម Facebook ផ្លូវ​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ។ តាមរយៈនេះ សូមឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសប្រញាប់រួសរាន់ទៅធ្វើឲ្យបានគ្រប់គ្នា។

ការស្នើសុំធ្វើស្លាកលេខទោចក្រយាន្តយន្ត(ម៉ូតូ) នៅការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌសែនសុខបានបន្ថយ តម្លៃពី ៧៨.០០០រៀល រយៈពេល ៣០ថ្ងៃ មកត្រឹមតែតម្លៃ ៤០.០០០រៀល រយៈពេល ១០ថ្ងៃប៉ុណ្ណោះក្នុង មួយស្លាកលេខ ដោយ​អនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះតទៅ។

នេះបើយោងតាមប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងដឹកជញ្ជូន ។ អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយ ៕១

345

Related Articles

Back to top button
Close
Close