ជំនន់ទឹកភ្លៀងបណ្ដាលមនុស្ស១០នាក់ស្លាប់ និងរងរបួស២នាក់ គិត​ត្រឹម​ព្រឹកថ្ងៃទី១៣ តុលានេះ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ តុលា ២០២០) ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  បានឱ្យដឹងថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្ដាលមនុស្ស១០នាក់ស្លាប់ និងរងរបួស២នាក់ ។

គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឱ្យដឹងផងដែរថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិ គ្រោះមហន្តរាយ បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។

តាមការគ្រោងទុក្ខក្នុងដំណើរចុះ ពិនិត្យស្ថានភាពរងគ្រោះ ដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។

ឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ ខេត្តបាត់ដំបង និងពោធិ៍សាត់ រងការជន់លិចធ្ងន់ធ្ងរជាងគេ។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ៕

 

 

 

Related Articles

Back to top button
Close
Close