គេហទំព័រហ្វេសប៊ុក សម្ដេចតេ ជោ ហ៊ុន សែន មានអ្នកចុច Like កើនដល់ជាង ២លាននាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ កុម្ភៈ ២០១៦) ៖ គិតត្រឹមវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានអ្នកចូលចិត្ត (Like) កើនដល់ចំនួន ២.០៩២.១២០ នាក់ហើយ ដែលចំនួននេះ បានកើនលើសគេហទំព័រហ្វេសប៊ុកអ្នកនយោបាយនានានៅកម្ពុជា។
សូមជម្រាបថា គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ត្រូវបានក្រុមហ៊ុន ហ្វេសប៊ុក បានបញ្ជាក់ថាជា Page ដែលមានប្រជាប្រិយភាព និងសកម្មជាងគេទាំង Like, Comment និង Share បើប្រៀបធៀបជាមួយនឹង Page អ្នកនយោបាយផ្សេងៗនៅកម្ពុជា។
គួរបញ្ជាក់ថា គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ក្នុងមួយថ្ងៃមានអ្នកចុច Like កើនឡើងជាង ១ ម៉ឺននាក់៕