គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​​២១​ធ្នូ​​ ស្លាប់​ ៤​នាក់ ​របួស​​ធ្ងន់​ស្រាល​២៥​នាក់​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២២ ធ្នូ ២០១៥) ៖ មនុស្ស ០៤​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់ ២៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ១៤​លើក នៅថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៩​គ្រឿង រថយន្ត​ធុន​តូច​០៤​គ្រឿង រថយន្ត​ធំ​០១​គ្រឿង និង អ្នកថ្មើរជើង​០២​នាក់​។

ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ០៧​លើក ស្រវឹង ០១​លើក មិន​គោរព​សិទ្ធ ០១​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក មិន​ប្រកាន់​ស្តាំ ០៣​លើក និង​មិន​គោរព​សិទ្ធ ០១​លើក​៕

Capture

Related Articles

Back to top button
Close
Close