សម្តេចហ៊ុន សែនបង្ហាញពីភាពនឿយហត់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ វិច្ចិកា ២០១៥) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញភាពនឿយហត់ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ ន្រៅទេសម៉ាឡេស៊ី លើបណ្ដាញសង្កមហ្វ៊េសប៊ុករបស់សម្តេច នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។
“ពិតជាហត់ ម្សិលមិញម៉ោង១យប់ទើបបានសំរាក។ ថ្ងៃនេះប្រជុំតាំងពីព្រឹក ម៉ោងជិត២រសៀលហើយមិនទាន់បានបាយ នឹងនៅសល់៤អង្គប្រជុំទៀតទើបអង្គប្រជុំត្រូវបានបញ្ចប់។ ខ្ញុំហត់តែខ្ញុំសប្បាយដោយបានតំណាងឱ្យកម្ពុជាចូលរួមជាមួយសមាជិកអាស៊ានផ្សេងទៀតនាំអាស៊ានចូលមកកាន់ដំណាក់ការថ្មីគឺសហគមអាស៊ាន”។ នេះជាការសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នារសៀលថ្ងៃទី២២វិច្ឆិកា។
ហ្វេសប៊ុកសម្តេច ហ៊ុន សែន បន្តថា “យើងក៏បានចូលរួមជាមួយដៃគូរផ្សេងទៀតនៃអាស៊ីបូព៌ា ដើម្បីជំរុញនូវការជឿនលឿនសំរាប់ តំបន់អាស៊ី និងប៉ាស៊ីហ្វិកផងដែរ”។ សម្តេចបន្តថា “សុំប្រជាជនកម្ពុជាទាំងអស់ទទួលយកនូវមោទនភាពដែលយើងបានរួមគ្នាកសាងឡើងសំរាប់ជាតិយើង តំបន់យើង ប្រកបដោយការស្មើភាព និងស្មើរសិទ្ធជាមួយប្រជាជាតិផ្សេងទៀត”៕