ចូលរួមទប់ស្កាត់អំពើហិង្សាលើដៃគូ និងយករង្វាន់តាមហ្វេសប៊ុក

ដោយ ហេង នាង
 Cambodia News     

 ភ្នំពេញ (១៩ វិច្ឆិកា ២​០១៥)៖ ដើម្បី​​លើកទឹកចិត្ត និងជម្រុញឲ្យយុវជន ដោយរួមទាំងពលរដ្ឋទូទៅផងបាន​ចូល​​រួមចំណែកកាត់បន្ថយអំពើហិង្សាលើដៃគូ និង​អាចឈានទៅ​ទប់ស្កាត់បាននូវហិង្សាលើ​ដៃ​គូស្និទ្ធស្នាល អង្គការវិទ្យាស្ថានបើកទូលាយ បាន​ប្រកាសប្រគល់រង្វាន់មានដូចជាស្មាតហ្វូន (Smart phone) និងថ​វិកាជាដើមជូនដល់អ្នកចូលរួមក្នុង​យុទ្ធនាការ​តាម​បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook)។

លោកស្រី ជឹម ម៉ាណាវី នាយិកាអង្គការវិទ្យាស្ថានបើកទូលាយបានមានប្រសាសន៍ថា គម្រោង “ទប់ស្កាត់អំពើហិង្សាលើដៃគូស្និទ្ធស្នាល​” តាមប្រព័ន្ធផ្សព្វផ្សាយ មានរយៈពេល៤ខែ ចាប់ពីខែកញ្ញា ​ដល់ខែធ្នូ ឆ្នាំ២០១៥ នេះក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​មូនិធិអាស៊ី។ គោល​បំណង​របស់​គម្រោង​នេះ​គឺ​ដើម្បី​ស្វែងរកការគាំទ្រតាមបណ្តាញ​ទូរទស្សន៍​ និងបណ្តាញព័ត៌​មាន​ផ្សេងៗទៀត ដើម្បីជម្រុញឱ្យមានការ​កាត់​បន្ថយអំពើហិង្សាលើដៃគូ។

គម្រោង​នេះបានប្រើប្រាស់​បណ្តាញព័ត៌មានអ័នឡាញ (Online) ពិសេសបណ្តាញសង្គម​ហ្វេសប៊ុក ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញ​នេះបានចូលរួមស្វែង​រក​ការ​គាំ​ទ្រ​ក្នុងកាត់បន្ថយអំពើហិង្សាលើដៃគូ និងទទួលបានរង្វាន់លើកទឹកចិត្ត។

នៅពេលខាង​មុខនឹងមានយុទ្ធ​នាការ​១៦​ថ្ងៃដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី ​ក្រោម​ការ​រៀប​ចំ​​និង​សហការ​ដោយ​អង្គ​ការ​ជាតិ​ និង​អន្តរជាតិ​។​ ស្រប​ពេល​ជា​មួយ​គ្នា​ វិទ្យាស្ថាន​បើក​ទូលាយនឹង​រៀប​ចំ​ជា​ការ​ប្រកួត​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ ថត​រូបផ្ទាល់រួម​ជាមួយ​នឹង​សារ​អប់​រំ​ក្នុង​ការ​កាត់​បន្ថយ​អំពើហិង្សា​លើ​ដៃ​គូស្និទ្ធ​ស្នាល ​រួច​ប្ដូរ​រូប​នេះ​ក្នុង​គណនេយ្យ​ហ្វេសប៊ុកខ្លួន​ឯង ហើយ​បើ​អ្នក​ចូលរួម​ណា​ទទួល​បាន ‘​ការ​ចូល​ចិត្ត’ (Like) និង​ការ​បញ្ចេញ​​មតិយោបល់​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​នឹង​ទទួល​បាន​រង្វាន់ផងដែរ។

អ្នកចូលរួមក្នុងគម្រោងនេះមិន​ត្រឹម​តែ​ជួយ​បង្កើន​ការ​ចាប់​អារម្មណ៍ ​និងបង្កើន​​ការ​យល់​ដឹង​ជា​សាធារណៈប៉ុណ្ណោះនោះទេ តែពួកគេក៏មាន​ឳកាស​នោះ​​ទទួល​បាន​អាវ​យឺត ក្រម៉ា និង​កាបូប​យួរ​ដោយ​ឥតគិត​ថ្លៃផង​ដែរ។​

ដើម្បីចួលរួមក្នុងយុទ្ធនានេះ អ្នកចូលរួមអាចចុះឈ្មោះក្នុងអ័នឡាញ https://goo.gl/nhCgT9 ​ឬ​តាម​ទូរ​ស័ព្ទ​​លេខ ០៩៥ ២២២ ៩២១ / ០៧០ ៥៦៦ ៦៥៤។ នៅលើទំព័រហ្វេសប៊ុក អ្នកចូលរួមអាចបង្ហោះ (Post) អាច​ចុចចែករំលែក (share ) និងអាចបញ្ចេញមតិ (Comment) ដោយសរសេរគំនិត និងយោបល់ផ្ទាល់ខ្លួនឆ្លុះ​បញ្ចាំងពីអំពើហិង្សាលើដៃគូស្និទ្ធស្នាល។ ក្នុង​ការ​ជួយ​សម្រួល​​ក្នុង​យុទ្ធនា​ការ​នេះ​ អ្នក​ចូលរួម​អាច​ស្នើចូល​ជា​សមា​ជិក​​រ​បស់​ក្រុមជជែក​ក្នុង​ការ​ស្វែង​រក​គំនិត វីដេអូ​ថ្មីៗ និង​ការ​ជួយ​ណែ​នាំ​ផ្សេង​ៗ​ទៀត។

 

Related Articles

Back to top button
Close
Close